៥ ចំណុច​សម្រាប់​សក់​របស់អ្នក​

    Author: vannak Genre: »
    Rating


    សុខភាព​របស់​សក់​មិនមែន​អាស្រ័យ​ទៅ​តាម​តែ​របប​អាហារ​ដែល​អ្នក​បរិភោគ​ នោះទេ វា​តម្រូវ​ឱ្យ​អ្នក​មាន​ទម្លាប់​រស់​នៅ​ល្អ​ផងដែរ​។ សូម​អនុវត្ត​ចំណុច​ទាំង ៥ ខាង​ក្រោម​ដើម្បី​ធ្វើឱ្យ​សក់​របស់​អ្នក​ក្រាស់​, ភ្លឺរលោង និង​គួរឱ្យ​ទាក់ទាញ​។​
    ការ​ហាត់ប្រាណ​៖ ចំណាយ​ពេល​ខ្លះ​ដើម្បី​ហាត់ប្រាណ​ជាប្រចាំ បើទោះជា​ត្រឹមតែ ២ ទៅ ៣​នាទី ក៏ដោយ​។ ការ​ហាត់ប្រាណ​ជួយ​សម្រួល​លំហូរ​ឈាម​ក្នុង​ស្បែកក្បាល​ដែល​ជំរុញ​ការបញ្ជូន​ អុកស៊ីហ្សែន​និង​សារធាតុចិញ្ចឹម​ទៅកាន់​ឫស​សក់ ដែលនាំឱ្យ​សុខភាព​សក់​កាន់តែ​មាន​ភាពប្រសើរឡើង​។​
    ​ចៀសវាង​ការ​សម្រក​ទម្ងន់​លឿន​ពេក​៖ របប​អាហារ​អាចធ្វើឱ្យ​សក់​របស់​អ្នក​ជ្រុះ ហើយ​ការ​ទទួលទាន​មិនល្អ​អាច​បង្ករ​ឱ្យ​កង្វះ​សារធាតុចិញ្ចឹម​។ ការ​សម្រក​ទម្ងន់​លឿន​ពេក គឺជា​ការ​ដាក់​សម្ពាធ​ដល់​រាងកាយ ហើយ​អាច​ធ្វើឱ្យ​មាន​ការប្រែប្រួល​នៃ​ដំណើរការ​បំលែង​អាហារ​ទៅ​ជា​ថាមពល ដែល​ប៉ះពាល់​ដល់​ការលូតលាស់​នៃ​សក់​។
    ​បញ្ឈប់​ការជក់បារី​៖ ការជក់បារី​បង្កើត​រ៉ាឌីកាល់​សេរី​, បញ្ចូល​ជាតិពុល​ទៅក្នុង​ឈាម​របស់​អ្នក​, និង​បង្អាក់​សមត្ថភាព​របស់​រាងកាយ​ក្នុង​ការផ្តល់​សារធាតុចិញ្ចឹម​ទៅកាន់​ ស្បែក​ក្បាល​និង​ឫស​សក់​។​
    ​ចៀសវាង​ការបរិភោគ​អាហារ​មាន​ប្រូតេអ៊ីន​ទាប​៖ ៩៧​ភាគរយ​នៃ​សក់ គឺជា​ប្រូតេអ៊ីន ប្រសិនបើ​អ្នក​ជា​អ្នក​ហូប​បួស អ្នក​ត្រូវ​ប្រាកដ​ថា​អ្នក​បាន​ទទួល​ប្រូតេអ៊ីន​គ្រប់គ្រាន់​ពី​ប្រភព​អាហារ ​ផ្សេងៗ​ទៀត​។ របប​អាហារ​ដែល​ភាគច្រើន​អាស្រ័យ​លើ​ការបរិភោគ​បាយ​ឬ​ផ្លែឈើ មិន​អាច​ផ្តល់​ប្រូតេអ៊ីន​គ្រប់គ្រាន់​សម្រាប់​សក់​នោះទេ​។​
    ​មិនត្រូវ​មាន​ភាព​តានតឹង​៖ ភាព​តានតឹង​គឺ​មាន​ទំនាក់ទំនង​យ៉ាង​ស្អិតរ​មួ​ត​ជាមួយនឹង​បញ្ហា​សក់​ជ្រុះ​។ ភាព​តានតឹង​ធ្ងន់ធ្ងរ ប៉ះពាល់​យ៉ាងខ្លាំង​ទៅលើ​ដំណើរ​ឈាម​រត់​ក្នុង​ស្បែកក្បាល ដែល​រារាំង​ចំនួន​អុកស៊ីហ្សែន​និង​សារធាតុចិញ្ចឹម​មិន​ឱ្យ​ចូល​ទៅ​កាន់​ឫស​ សក់​។ វា​បង្ករ​ឱ្យ​សក់​ភាគច្រើន​បញ្ឈប់​ការលូតលាស់ ហើយ​មួយចំនួន​ទៀត​នឹង​ប្តូរ​ទៅ​ដំណាក់កាល​សម្រាក ដែល​វា​នឹង​ជ្រុះ​ក្នុង​រយៈពេល ២ ទៅ ៣​ខែ ក្រោយមក​។​