​រឿងកំណើត​សត្វ​ឆ្មា (Source of Cat )

    Author: vannak Genre: »
    Rating


    អតីត​ក្នុង​កាលនោះ​មាន​មហាឫស្សី​មួយ​អង្គ គង់នៅ​ព្រៃ​ភ្នំ​មួយ​ឈ្មោះ​វុ​ឌ្ឍី​ប​ពិត តាំង​ចង្ក្រម​ភាវនា​ក្នុង​ទី​ភ្នំ​នោះ ជាអង្វែង​ឆ្នាំ​មក​។ នៅ​កន្លែង​នោះ​មាន​ស្រះ​បួន គឺ​ទិស​បូព៌ា​១ ទក្សិណ​១ បស្ចិម​១ និង ឧត្ដរ​១ ។ ស្រះ​នោះមាន​ទឹកថ្លា មាន​ដុះ​ឈូកក្រហម ឈូកស និង​បុប្ពា​ផង​ទាំងពួង​ជាទី​សប្បាយ​នៃ​មច្ឆា​គ្រប់​បែប ឯ​មាត់ច្រាំង​ក៏​ជ្រាល​មុខគួរ​ឱ្យសប្បាយ​ពេក​ណាស់​។ ស្រះ​ទាំង​បួន​នៅ​ឆ្ងាយ​ពី​អាស្រម​ប្រហែល​មួយ​យោជន៍ ព្រះ​ឥសី​ក៏​ធ្លាប់តែ​ទៅ​ស្រង់ទឹក​រាល់ដង​ផង​។ មាន​សម័យ​ថ្ងៃមួយ ព្រះ​ឥសី​គង់​ចម្រើន​មេត្ដាភាវនា ដោយ​ញាណ​ឈាន​លោកិយ​សព្វគ្រប់​ទៅ​ឃើញ​ថា ៖ ឱ ! មាន​ទេព​ធិ​តា​មក​ចាប់កំណើត​ក្នុង​ផ្កា​ឧត្បល ដែល​ដុះ​ក្នុង​ស្រះ​ខាង​ឧត្ដរ​បាន​អាយុ​៩​ថ្ងៃ​ហើយ​តើ អាត្មាអញ​ក៏​ខានទៅស្រង់​ទី​កឯ​ស្រះ​នោះ​៩​ថ្ងៃ​ហើយ​ដែរ​។ ព្រះ​ឥសី​ក៏​ដាក់​ស្មិង​ស្មា​ធ​គិត​ថា​អាត្មាអញ​គួរ​ទៅ​យក​មក​ចិ​ញ្ចឹម​ បីបាច់​ថែរក្សា​ចុះ គិត​ហើយ​ក៏​រៀប​អង្គ​ផ្ចង​ដំណើរ​តម្រង់​ទៅ​ទិសឧត្ដរ ដល់​ស្រះ​ហើយព្រះ​ឥសី​ឈរ​សំឡឹង​មើលគ្រប់​ផ្កា​ឧត្បល​មួយ​ធំ ខ្ពស់ ឃើញ​នាង​ទេវធីតា​អង្គុយ​ក្នុង​ផ្កា​នោះ ព្រះ​ឥសី​ក៏​ចុះ​ទៅ​កាច់​យក​ផ្កា​នោះ​មក ហើយ​និមន្ដ​ត្រឡប់​មក​កាន់អាស្រម​វឹ​ញ ចិ​ញ្ចឹម​ថែរក្សា​ជា​សុខ​សប្បាយ។ លុះដល់​នាង​ធំ ក៏​ឱ្យឈ្មោះ​ថា “​ឧត្ដរ​បុប្ពា ” លុះ​បាន​អាយុ​១៥​វស្សា លោកតា​ក៏​ភ្នក​ព្រះ​ទ័យ​នឹក​អាណិត​ចៅស្រី ព្រោះ​ពេញ​រូបរាង​ទៅ​ហើយ នៅ​កំព្រា​ឥត​គ្នីគ្នា​នឹង​លេង​ប្រឡែង​ឯកឯង អផ្សុក​វិតក្ក​ចិត្ដ ដូច្នេះ​គួរតែ​អញ​យក​បុប្ពា​មួយ​ទង​មក​ជប់​ឱ្យ​កើតជា​គ្នា​គ្រាន់​បានជា​ពីរ ​នាក់។ ព្រះ​ឥសី​គិត​ហើយ ឈ្វេងយល់​ថា ឥឡូវ​បើ​យក​ផ្កា​ដទៃ​ផ្សេង​មក​ជប់​ជា​មនុស្ស​ទៅ​ឃើញ​ថា ជា​ជាតិ​ផ្កា​ដូច​គ្នា ដូច្នេះ​ចាំ​យកជាតិ​ដែលកើត​ចេញពី​នាង​ផ្ទាល់​វិញ។ ឥសី​គិត​ហើយ​ក៏​ហៅ​នាង​ឧត្ដរ​បុប្ពា​មក​ផ្ដាំ​ថា បើកាលណា​នាង​ធំ​ពេញ​រាង​ហើយ​មាន​រដូវ ចូរ​នាង​ផ្ដិត​សំឡី​ទុក​ឱ្យ​តា​ៗ​នឹង​ជប់​ឱ្យ​បាន​គ្នា​គ្រាន់​នឹង​លេង​ពីរ​ នាក់​។ នាង​ឧត្ដរ​បុប្ពា​បានឮ​លោកតា​មាន​ពុទ្ធដីកា​ហើយក៏​ត្រេកអរ​ពន់ពេក លុះដល់​គម្រប់​ពេល​មាន​រដូវ​កាលណា​ហើយ នាង​ក៏​យក​ទៅ​ថ្វាយ​លោកតា​តាម​បណ្ដាំ​។
    លោកតា​ប្រាប់​ទៅ​នាង​ថា ៖ អើ​ចៅ ! ថ្ងៃស្អែក​នេះ​ចៅ​នឹង​បាន​គ្នា​ជា​ពីរ​នាក់ គ្រាន់​និយាយ​លេង​សោះ​អផ្សុក​ហើយ​។ វេលា​យប់​នោះ​នាង​ដេក​ពុំ​លក់​សោះ​ទន្ទឹង​ចាំតែ​ព្រឹក​ឆាប់នឹង​អាល​បាន​គ្នា ​ជា​ពីរ​នាក់​។ លុះ​ព្រឹក​ឡើង លោកតា​ក៏​បិទទ្វារ​កុដិ តាំង​វាយ​ភ្នែន​សង្រួម​ភាវនា​វេទមន្ដ​ជប់​បានជា​ឆ្មា​ញី​មួយ សប្បុរ​បី អំពី​លោហិត​រដូវ​ដែល​នាង​ផ្ដិត​ឱ្យទៅ​នោះ​។
    រួច​ស្រេច​ហើយ ឥសី​ហៅ​នាង​ឧត្ដរ​បុប្ពា​មក ហើយ​លើក​ឆ្មា​ហុច​ឱ្យ​នាងប្រាប់​នាង​ថា “ នេះ​ជា​គ្នា​របស់​នាង​ហើយ សត្វ​នេះ​មានឈ្មោះ​ថា ឆា​ម៉ា​” ។ សត្វ​នោះ​ចេះ​និយាយ​គួរសម​ជាមួយ​នាង នាង​ក៏​ទទួលយក​មក​ថែរក្សា ដោយ​សេចក្ដី​ស្រឡាញ់​ពេញចិត្ដទុកដូចជា​កូន ឬ​ប្អូន​ឱប​ដល់​ឱ​រ៉ា បី​យក​ទៅ​ក្នុង​បន្ទប់ ទៅ​ណា​មក​ណា​តែង​យកទៅ​តាម​និយាយ​គ្នា​បី​ដួច​មនុស្ស​ដូច្នេះ​។ លុះដល់​អាយុ​នាង​បាន​១៧​ឆ្នាំ ទើប​ឥសី​ដាក់​កំណត់​ច្បាប់​មាត្រា​ឱ្យ​នាង​កាន់កុំឱ្យ​ភាន់ច្រឡំ សម្រាប់​ជា​ប្បាប់​តទៅ​កូនចៅ​ស្រី​ៗ ឯក្រោយ​ទៀត​គឺថា​ជាតិ​ជា​ស្រី​ទាំង​អម្បាលម៉ាន មិន​ត្រូវ​ទាត់សត្វ​ឆ្មា​នេះ​នឹង​ជើង ឬ​វាយ​នឹង​អម្បោស ឬ​មួយ​នឹង​ត្រ​បុត​ត្រីអាំង​។ កុំ​ថា​តែ​ទាត់​ធាក់ សូ​ម្បី​តែ​ដើរ​កន្លង​ក៏​មិន​បាន​ដែរ ត្បិត​សត្វ​នេះ​កើតឡើង​ដោយ​លក្ខណ៍​ស្រី​។ បើ​ស្រី​ណា​ទាត់​ធាក់​ឬ​ដើរ​កន្លង​សត្វ​នេះ ហៅ​ថា​ស្រី​ហិនលក្ខណ៍ ហើយ​បើប្រព្រឹត្ដ​ច្រើន​ដង​ទៅ​ហៅ​ថា ស្រី​ខាតលក្ខណ៍​។ តម​ក​ប្រមាណ​១៤​ខែ សត្វ​ឆាម៉ា​ក៏​កើត​បានកូន​ឈ្មោល​មួយ​ឡើងទៀត​។ គឺថា​ឆា​ម៉ា​ទាំង​ពីរ​នេះ​ហើយ ជា​កំណើត​ឆ្មា​ទាំងអស់​។
    និយាយ​ពី​ស្ដេច​អង្គ​នាម​សោ​ទត្ដ ព្រះរាជ​បិតា​លើក​រាជសម្បត្ដិ​ឱ្យ​កូន​នោះ​សោយរាជ្យ ពី​ព្រះ​ជន្ម​បាន​២១​ព្រះ​វស្សា នៅ​ន​ឡរ​ឈ្មោះ​តក្ក​សិលា​។ ស្ដេច​ថ្មី​នោះ​សោយរាជ្យ​ឡើង​ពុំ​មាន​មហេសី​ទេ ត្រអាល​ក្រសាល​តែ​នឹង​ស្រីស្នំ​បរិពារ​។
    លុះ​អង្វែង​ទៅ ស្ដេច​ទ្រង់​ផ្ទំ​វេលា​យប់​មួយ លោក​នឹកភ្នក​ព្រះ​ទ័យ​ចង់​ចេញ​ទៅ​លេង​ព្រៃ​។ លុះ​ភ្លឺស្វាង​កាលណា ស្ដេចក៏​ចេញ​ចុង​ព្រះ​រាជរោង ឱ្យ​នាម៉ឺន​មុខមន្ដ្រី​គាល់​ដូច​សព្វដង​។ លុះ​ជួបជុំ​មន្ដ្រី​អស់ហើយ ស្ដេច​មាន​ព្រះ​បន្ទូល​ប្រាប់​ថា “​យើង​ចង់ទៅ​លេង​ព្រៃ​នៅ​ថ្ងៃ​ខានស្អែក ចូរ​រៀបចំ​ពល​ថ្មើរជើង និង​សេះ​ដំរី​រៀបចំ​ស្បៀងអាហារ​ក្រយាស្ងោយ​គ្រាន់គ្រប់​គ្នា​កុំឱ្យ​ខ្វះ​”​ ។ នាម៉ឺន​ទទួល​ព្រះរាជ​ឱង្ការ​កាលណា ក៏​រៀប​គ្រប់​ប្រដាប់​ឥត​មាន​ខ្វះ ពល​ថ្មើរជើង ពល​សេះ​ដំរី រួច​ស្រេច​ហើយ ក៏​ចូល​ក្រាប​បង្គំ​ទូល​ស្ដេច​ទ្រង់​ជ្រាប​។ លុះដល់​កំណត់​ថ្ងៃ​ហើយ វេលា​ព្រឹក ស្ដេច​ក៏​យាង​ចេញ​ទៅ ដោយ​មាន​នាម៉ឺន​សេនាទាហាន​ហែរ​តាម លុះ​បាន​បួន​ថ្ងៃ​ក៏​បាន​ទៅ​ដល់​ព្រៃ​ហែម​វន ស្ដេច​ក៏​មាន​ព្រះ​ឱង្ការ​ឱ្យ បោះ​ព្រះ​ពន្លា​មួយ​នៅ​ទីនោះ​។ អស់ទាំង​សេនា​ទាហាន​ក៏​ធ្វើ​ជំរំ​គ្រប់​ៗ​គ្នា តាម​មុខ​របស់​ខ្លួន​ស្រេច​ហើយ ស្ដេច​មានបន្ទូល​បើកអំណាច​ឱ្យ​អស់​សេនា​លេងល្បែង ភ្លេង​ច្រៀង​រាំ​តាម​ចិត្ដ​ឱ្យ​សប្បាយ​ក្នុង​ព្រៃ​នោះ​។
    នៅ​ពេល​យប់​នោះ ស្ដេច​ក៏​ចូល​ផ្ទំ​ក្នុង​ព្រះ​ពន្លាជ័យ លុះ​អា​ធ្រា​ត​ស្ងាត់​ឮ​ស្នូរ​តែ​មាត់​បក្សី​គ្រប់​ភាសា​យំ​មុខគួរ​ឱ្យ​ ស្រងេះស្រងោច​លន្លង់លន្លោច​ក្នុង​ព្រះ​ទ័យ មមៃ​នឹកគិត​គ្រប់សព្វ លុះ​ភ្លឺស្វាង​ព្រះ​សុរិយា​កាលណា ស្ដេច​ក៏​មាន​ព្រះរាជ​ឱង្ការ បង្គាប់​ទៅ​រាជ​អាមាត្យឱ្យ​រៀប​ទីន័ង​អស្សត​ថ្វាយ​ព្រះ​អង្គ​នឹង​ត្រេ​ច​មើល ​ព្រៃ​កំសាន្ដ​ព្រះ​ទ័យ​ជាមួយនឹង​រាជ​អាមាត្យពីរ​នាក់​និង​ស្ដេច​។ រួច​ហើយ​ចេញ​ល្ងាច​ត្រឡប់​មក​ព្រះ​ពន្លាជ័យ​វិញ​។ គ្រប់​បី​ថ្ងៃ​នៅ​វេលា​ព្រឹក​មួយ ស្ដេច​ក៏​បរ​ទីន័ងទៅ​ដល់​ស្រះ​កំណើត​នៃ​នាង​ឧត្ដរ​បុប្ពា ទ្រង់​ទត​ទៅ​ឃើញ​ទឹក​ដ៏​រង​ថ្លា​ឃើញ​បុប្ពា និង​ម​ច្ចា​គ្រប់​បែប ហែបហែល​ជ្រួលច្រវាត់​មុខគួរ​ឱ្យ​ទ្រង់​សព្វព្រះទ័យ​នឹង​ចុះ​ស្រង់​។ ទើប​ស្ដេច​មាន​បន្ទូល​ទៅ​អាមាត្យ​ទាំង​ពីរ​ថា យើង​ងូតទឹក​ស្រះ​នេះឱ្យ​ត្រជាក់​កាយ​សប្បាយចិត្ដ​សិន សឹម​បន្ដដំណើរ​ទៅទើប​ឈប់​លែង​ពាជី​ឱ្យ​ស៊ី​ស្មៅ រួច​ផ្លាស់​ព្រះ​ពស្ដ្រា​ស្រេច ស្ដេចក៏​យាង​ទត​តាម​ឆ្នេរ​ស្រះ​ទៅ​ឃើញ​មាន​ផ្លូវ​ទក់​ៗ ព្រះ​អង្គ​នឹក​ថា “​យី ! ព្រៃ​នេះ​ជា​សម​សាន្ដ​ឋាន​ស្ងាត់​ណាស់ ម្ដេចឡើយ​ក៏​មាន​ផ្លូវ​មនុស្ស​ដើរ​ដូច្នេះ​”​។ រួច​ស្ដេច​មាន​បន្ទូល​ទៅ​នឹង​រាជ​អាមាត្យ​ថា នៅចាំ​យើង​ទី​នេះ​ចុះ យើង​ដើរទៅមើល​ត្រង់នោះ​បន្ដិច​។ ស្ដេច​យាង​តាម​ផ្លូវ​ព្រះ​ឥសី​នោះ ទៅ​ៗ​បន្ដិច​បាន​ក្រ​ទ្បេ​ក​ឃើញ​អាស្រម ស្ដេច​នឹក​ក្នុង​ព្រះ​ទ័យ​ថា រោង​នេះ​ជា​រោង​អី? ជា​ផ្ទះ​ព្រានព្រៃ​ទេ​ឬអ្វី? ព្រះ​អង្គ​ចេះ​តែ​យាង​ចូល​ទៅ ឯ​ព្រះ​ឥសី​កំពុង​ឆាន់ នាង​ឧត្ដរ​បុប្ពា​កំពុងអង្គុយ​គាក​លោកតា​។ លុះ​ស្ដេច​យាង​ដល់​ទទួល​នាង​នោះ​ក្រឡេក​ភ្នែក​មក​ឃើញនាង​ក៏​ស្ទុះ​ចូល​ទៅ​ ក្នុង​បន្ទប់​។ ព្រះឥសី​សួរ​ទៅ​នាង​ថា ម្ដេច​ក៏​ស្ទុះ​រត់​ចូល​ក្នុង​។ នាង​និយាយ​តិច​ៗ​ទូល​ឥសី​ថា “​មាន​មនុស្ស​ពី​ណា​ដើរ​ចូល​មក​”​។ ព្រះ ឥសី​ក៏​បែរ​ព្រះ​ភក្ដ្រ ទត​យល់​ដូច​នាង​ទូល​មែន​។ ឯ​ព្រះរាជា លុះ​យល់​ច្បាស់​ដូច្នោះ​ហើយ ក៏​ចូល​មក​ដល់ទី​នេះ? ទើប​ស្ដេច​ទូល​ទៅ​ឥសី​ថា “​ខ្ញុំព្រះករុណា​មក​ពី​នគរ​តក្ក​សិលា​” ឥសី​ឈ្វេងយល់​មួយ​រំពេច​ថា នេះ​ជា​ស្ដេច ទើ​​ប​ព្រះអង្គ​សួរ​ទៅ​ទៀត​ថា “​ស្ដេច​ចៅ​មក​ទី​នេះ​ប្រាថ្នា​អ្វី​”​។ ព្រះបាទ​សោ​ទត្ដ ទូល​ឥសី​តាម​ដំណើរ ឯ​ឥសី​ឈ្វេងយល់​ថា ស្ដេច​អង្គ​នេះ​ត្រូវជា​គូរ​នឹង​នាង​ឧត្ដរ​បុប្ពា លោក​ក៏​ហៅ​ចៅស្រី​ឱ្យ​ចេញ​មក​ថ្វាយបង្គំ​ព្រះរាជា​។
    ហេតុតែ​នាង​ជា​ស្រី​មាន​លក្ខណ៍ ក៏​ចេញ​មក​ថ្វាយបង្គំ​ព្រះរាជា​តាម​ពុទ្ធដីកា​។ ព្រះ​អង្គ​ក្រឡេក​យល់​នាង នាង​ក៏​យល់ព្រះ​ភក្ដ្រ​ព្រះ​អង្គ​ច្បាស់ ហើយ​ចាប់ចិត្ដ​ទៅ​វិញ​ទៅ​មក ទើប​ព្រះ​ឥសី​មាន​ពុទ្ធដីកា​ថា “​ស្ដេច​ចៅ​នេះ​ហើយ​ដែល​ជា​គូរនឹង​នាង តាំង​តែ​អំពី​អតីតជាតិ​មក​ម្ល៉េះ​”​។ គ្រានោះ​ឥសី​សួរ​រក​សេនា​រេហ៍ពល ព្រះបាទ​សោ​ទត្ដ​ក៏​ទូល​ថា​ព្រះ​អង្គ​យកតែ​អាមាត្យ​ពីរ​នាក់​មក​តាម​ទេ ឥឡូវ​ឱ្យ​ឈប់​ចាំ​នៅ​ឯ​មាត់​ស្រះ​ខាង​ទិសឧត្ដរ​ឯណោះ ត្រង់​ថា​ខ្ញុំ​ករុណា​ត្រូវជា​គូរ​ស្រករនឹង​នាង​នេះ ក៏​ស្រេច​តែ​លោកតា បើ​សព្វព្រះទ័យ​យ៉ាងណា​ខ្ញុំព្រះករុណា​ទទួល​ធ្វើ​តាម​ទាំងអស់ ។ ឥសី​ប​ញ្ជាទៅ​វិញ​ថា “​បើ​ដូច្នេះ សូម​ស្ដេច​ចៅ​ថយ​ទៅ​រៀបចំ​សង់រោង​បី​ល្វែង ហើយ​រក​ផ្កា​ឱ្យ​បាន​ប្រាំពីរ​ពណ៌ យក​មក​ចង​ផ្ដុំ​ជា​បីបាច់ទុកឱ្យ​តា​ប្រសិទ្ធិ​ពរ​ជ័យ​ឱ្យ​បាន​គ្នា​ជា​ប្ដី​ ប្រពន្ធ​សុខ​សប្បាយ​តទៅ​”​។
    ស្ដេច​ស្ដាប់​ព្រះពុទ្ធ​ដីកា​ហើយ ក៏​រួសរាន់​ថ្វាយបង្គំ​លា​យាង​មក​ដល់ទី​កន្លែង​ស្រះ ដែល​ឱ្យ​អាមាត្យ​ចាំ ហើយ​បបួលអាមាត្យ​ត្រឡប់​ទៅ​កាន់​ពន្លាជ័យ​វិញ ដល់​ហើយ​ប​ញ្ជា​នាម៉ឺន​សេនា​គ្រប់​ក្រុម ឱ្យ​រៀបចំ​សង់រោង​បី​ល្វែងតាម​បង្គាប់ឥសី​។ បាន​រួច​ស្រេច​ក្បួនទ័ព​ព្រមទាំង​ភ្លេង​តូរ្យតន្ដ្រី​ពីរោះ​ល្វឹងល្វើយ ទៅ​ដង្ហែ​នាង​ឧត្ដរ​បុប្ពា​ពី​អាស្រម​ឥសី និមន្ដ​ទាំងឥសី​ឡើង​គង់​ព្រះ​វរ​សលៀង ដង្ហែ​មក​កាន់​ព្រះ​ពន្លា​។ ដល់​ហើយ​ព្រះ​តាបស តាំង​សូត្រ​ទិព្យ​មន្ដ​ព្រះ​ឥសី ក៏​បាចផ្កាប្រាំពីរ​ពណ៌​នោះ ថ្វាយ​ពរ​ជ័យ​ដល់​គូរ​ស្រករ​ថ្មី​។ បី​ថ្ងៃ​តម​ក​ទើប​ព្រះ​អង្គ និង​នាង​ជាយាថ្វាយបង្គំ​លា​លោកតា នាង​ក៏​ស្រក់​ទឹកភ្នែក​នឹក​អាល័យ​លោកតា ព្រោះ​តាំងពី​កើតមក​ពុំដែល​បែក​ទៅ​ណា​សោះ ឥឡូវ​មិនដឹង​ជា​កាលណា នឹង​បាន​មក​ថ្វាយបង្គំ​វិញ​ទេ​។
    គ្រានោះ​ឥសី​បាន​ផ្ដាំ​នាង​ថា ៖ បើ​នាង​ទៅ​ដល់​ប្រាសាទ​ហើយ មុន​នឹង​ឡើង​ទៅ​លើ​ប្រាសាទ នាង​ត្រូវ​ឱប​សត្វ​ឆា​ម៉ា ហើយ​ដើរ​ព័ទ្ធ​ប្រទក្សិណ​ប្រាសាទបី​ជុំ រួច​សើម​ឡើង​ទៅ​ក្នុង​ប្រាសាទ​នោះ ទើប​នាង​បាន​សុខបាន​សិរី​សួស្ដី​។ នាង​ស្ដាប់សព្វគ្រប់​ហើយ​ក៏​លា​ចេញ​ទៅ​។
    លុះ​ទៅ​ដល់​ព្រះរាជវាំង​ហើយ មុន​នឹង​ចូល​ក្នុង​ព្រះរាជ​ដំណាក់ ព្រះ​នាង​បាន​ធ្វើ​តាម​បណ្ដាំ​ឥសី​ឥត​ឱ្យ​ឆ្គង ក៏​បាន​ប្រកបដោយ​សេចក្ដីសុខ​ចម្រើន​រហូត​ទៅ​។
    ទំនងជា​ដោយសារ​រឿង​នេះ​ទេ​ដឹង បានជា​ខ្មែរ​យើង​មាន​ទំនៀម​មួយ​ក្នុង​ពេល​ធ្វើ​ពី​ធី​ឡើងផ្ទះ​ថ្មី​គឺ​គេ​ និយម​ឱប​ឆ្មា​មួយ ហើយ​ដើរ​ប្រទក្សិណ​បី​ជុំ​ហើយ​ស្រេច​ទើប​គេ​ឡើង​នៅ​។