ផ្ញើ​ថើប ១០០ ខ្សឺត

    Author: vannak Genre: »
    Rating

    ប្តី​ធ្វើការ​នៅ​ខេត្ត​ឆ្ងាយ រីឯ​ប្រពន្ធ​នៅ​ផ្ទះ​មើល​ថែ​កូន។ ថ្ងៃ​មួយ​ប្តី​ផ្ញើ​សំបុត្រ​ទៅ​ប្រពន្ធ​ដែល​មាន​សេចក្តី ដូចតទៅ៖
    ជូន​ចំពោះ​ប្រពន្ធ​សម្លាញ់​ចិត្ត​បង!
    ខែ​នេះ​បង​មិន​អាច​ផ្ញើ​ប្រាក់ខែ​ឲ្យ​អូន​ដូច​រាល់​ខែ​បាន​ទៀត​ទេ តែ​បង​សូម​ផ្ញើ​ជំនួស​នូវ​ស្នាម​ថើប​ពី​ចម្ងាយ ចំនួន ១០០ ខ្សឺត​វិញ។
    ពី​ប្តី​របស់​អូន
    ឃុនពីម៉ូច
     ១ ខែ​ក្រោយ​មក ប្រពន្ធ​សរសេរ​ត​ទៅ​វិញថា៖
    ជូន​ចំពោះ​ប្តី​សម្លាញ់​ចិត្ត​អូន!
    អូន​សូម​អរគុណ​ចំពោះ​ស្នាម​ថើប​ទាំង ១០០ ខ្សឺត​ដែល​បង​បានផ្ញើ​មក​អូន។ អូន​សូម​ផ្ញើ​ជូន​បង​វិញ​នូវ​ព័ត៌មាន​នៃ​ការ​ចំណាយ​កន្លង​មក​ដូច​ខាងក្រោម៖
    ១. អ្នក​ប្រមូល​សម្រាម​គាត់​ព្រម​ថើប​អូន ២ ខ្សឺត ជំនួស​ថ្លៃ​សំរាម ១ ខែ។
    ២. លោក​ខាង​ទូរទស្សន៍​ខ្សែ​កាប​ព្រម​ថើប ៧ ខ្សឺត ដោយ​អត់​យក​ថ្លៃ​ខ្សែ​កាប។
    ៣. ពូ​ម្ចាស់​ផ្ទះ​ជួល សុខ​ចិត្ត​ថើប​មួយ​ថ្ងៃ ២ ទៅ ៣ ដង ជំនួស​ថ្លៃ​ជួល​ផ្ទះ ១ខែ​ពេញ។
    ៤. បង​ខាង​អគ្គិសនី ថើប​តែ​មួយមុខ គាត់​មិនព្រម​ទេ គាត់​សុំ​ថែម​អីៗ​ទៀត ខ្ញុំ​ក៏​បាន​ជូន​គាត់​តាម​សំណូមពរ។
    ៥. ថ្លៃ​ចំណាយ​រាយរង​ សរុប​ទៅ ៤០ ខ្សឺត​ទៀត។
    សូម​បង​កុំ​បារម្ភ​ពី​អូន​អី អូន​នៅ​សល់ ៣៥ ខ្សឺត​ទៀត​ចាយ​មិនទាន់​អស់។ អូន​អាច​ទុក​វា​ប្រើ​រហូត​ដល់​ដាច់​ខែ​ហ្នឹង​ទៀត​បាន​ល្មម​បរិបូណ៍។
    សូម​បង​ជួយ​ឲ្យ​ដំបូន្មាន​អូន​ផង​ថា​អូន​ត្រូវ​បន្ត​ធ្វើ​ដូច​អញ្ចឹង​ត​ទៅ​ទៀត ឬ​យ៉ាងណា។
    ពី​ប្រពន្ធ​បង
    សុភា

    រៀបរៀង​ដោយ៖ មួង ណារ៉េត