ភ្នំសុពណ៌កាលី
Author:
vannak
Genre:
»
Khmer Story
Rating
កាលពីព្រេងនាយ មានក្រពើមួយឈ្មោះ "សុពណ៌កាលី " មានខ្លួនធំមហិមា ហើយមានរឹទ្ធិខ្លាំងពូកែណាស់ គ្មានក្រពើណាមួយ អាចប្រលងរឹទ្ធិ ជាមួយវាបានទេ។ សុពណ៏កាលីរស់នៅក្នុងអន្លង់មួយ ឈ្មោះអន្លង់សាលី ក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ក្នុងសម័យនោះ នៅឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម មានក្រពើមួយ មួយឈ្មោះ នាងឪរ៉ៃ អាស្រ័យក្នុងទន្លេតូច ត្រង់កំពង់វត្ដមហាលាភ នាងឪរ៉ៃជាក្រពើលោកសង្ឃចិញ្ចឹម។ ពេលលោកនិមន្ដ ទៅបិណ្ឌបាត ក្រពើតែងបញ្ជិះចំលងលោក ទៅត្រើយម្ខាង។ ដល់លោកនិមន្ដត្រលប់មកវិញ ក្រពើនោះ ក៏ចំលងលោកមកវិញជាធម្មតា។ ក្រពើនោះមានមាឌធំណាស់ ក្បាលវាប្រវែងពីរហត្ថ អាចកាលាខ្លួនជាមនុស្សក៏បាន ជាក្រពើក៏បាន។ មានកាលមួយនោះ វាកាលាខ្លួនជាមនុស្ស បានលឺមនុស្សនិយាយគ្នាំ "ក្រពើនាងឪរ៉ៃធំអ្វីប៉ុនហ្នឹង ក្រពើសុពណ៌កាលី នៅអន្លង់សាលី ធំជាងនេះទៅទៀត "។ ក្រពើនាងឪរ៉ៃ បានលឺមនុស្សនិយាយដូច្នោះ នឹកតូចចិត្តណាស់ តែខំនៅស្ងៀម មិនមានប្រតិកម្មអ្វី ចំពោះមនុស្សឡើយ។ ប៉ុន្ដៃថ្ងៃក្រោយមក វាក៏ហែលទៅតាមទន្លេតូច
ដែលមានច្រើន គីឡូម៉ែត្រ សំដៅទៅរកក្រពើសុពណ៏កាលី ដើម្បើប្រលងរឹទ្ធិនឹងគ្នា។ លុះចេញទៅដល់ មាត់ពាមផ្កាម្រេច វាជួបនឹងតាចាស់យាយចាស់ កំពុងចែវទូកឆ្លងទន្លេធំ។ នាឪរ៉ៃគិតថា បើខ្លួនវានៅជាក្រពើ នឹងសុំដោយសារតាយាយនេះ ពុំបានទេ ព្រោះគាត់ខ្លាច។ ដូចនេះ វាគួរនិម្មិតខ្លួនជាលោកនេន ទើបសុំដោយសារគាត់បាន។ គិតហើយវា ក៏និមិ្មតជា លោកនេន ហើយសុំដោយសារ ជាមួយតាយាយបានដូចបំណង។ លោកនេននោះ មិនអោយតាចែវទូកទេ។
នេនប្រាបតា " សូមតាទៅអង្គុយ កាន់ជើងចែវ ខាងក្បាលទូក ហើយទប់ខ្លួនអោយនឹងចុះ"។ ថាហើយលោកនេន
ក្រពើក៏ចែវទូក លឿនបន្ដិចម្ដងៗ យូរៗ ទៅរឹងតែលឿនឡើងៗ ដោយសារនាងឪរ៉ៃ យកកន្ទុយជួយកាយទឹកផ្សំផង អស់ពេលកន្លះថ្ងៃ ទើបទៅដល់កន្លែង របស់ក្រពើសុពណ៌កាលី។ លោកនេនក្រពើសួរតាថា : តើតាឡើងត្រើយ ខាងណា? លោកតាឆ្លើយថា :តាឡើងត្រើយខាងស្ដាំនេះហើយ ។ លុះចូលទៅដល់កំពង់ លោកនេនជួយអូសទូក តាយាយ ឡើងផុតពីទឹក ហើយដាក់ដល់ចិញ្ចើមច្រាំង ចងក្រៀកដោយ ច្រវាក់ជាប់នឹងបង្គោល ព្រោះនាងឪរ៉ៃ គិតថា នៅពេលប្រលងរឹទ្ធិគ្នានឹងមានរលកខ្លាំង ពោរឡើងដល់ចិញ្ចើមច្រាំង បើមិនចងទូកអោយជាប់ មុខជាទូកនោះអណ្ដែតទៅ បាត់មិនខាន។ ពេលរៀបចំរួចហើយ នាងឪរ៉ៃសំដែងរឹទ្ធិយ៉ាងអស្ចារ្យ ដោយបញ្ឈរខ្លួនផុតពីទឹក ធ្វើអោយផ្អើល អស់មនុស្សម្នា មកមើលយ៉ាងត្រៀបត្រា។ ពេលក្រពើទាំងពីរប្រយុទ្ធគ្នា រលកទឹកបោកហូសចិញ្ចើមច្រាំងអស់។ លុះប្រខាំគ្នា យូរៗទៅ ក្រពើនាងឪរ៉ៃមានរឹទ្ធិជាង ខាំត្រូវក្រពើសុពណ៌កាលី ធ្លាយពោះស្លាប់មួយរំពេច ហើយក៏កើតជា ភ្នំមួយហៅ ថា "ភ្នំសុពណ៏កាលី" តាមឈ្មោះក្រពើនោះដល់សព្វថ្ងៃ។ បន្ទាប់ពីប្រយុទ្ធបានជ័យជំនះហើយ ក្រពើនាងឪរ៉ៃក៏ត្រលប់មកលំនៅវិញ។ ក្រោយពីនោះមក ក្រពើនាងតែងបញ្ជិះលោកនេន ឆ្លងទឹករៀងរាល់ថ្ងៃ។ មានថ្ងៃមួយ ក្រពើនាងឪរ៉ៃ ប្រទះក្រពើបច្ចាមិត្តដទៃទៀត ដែលតាមមកបៀតបៀន។ នាងឪរ៉ៃគិតថា ឥលូវនេះគួរទុក លោកនេន នៅកន្លែងណាវិញ។ បើទុកលោកលោក អោយគង់នៅលើខ្នង ក្រែងលោមានគ្រោះថ្នាក់ដល់ជីវិតលោក ។ គិតហើយ នាងឪរ៉ៃក៏លេបលោកនេន ចូលទៅក្នុងពោះខ្លួន ហើយប្រយុទ្ធនឹងក្រពើបច្ចាមិត្ត។ ក្រពើបច្ចាមិត្ត បានប្រយុទ្ធ ចាញ់នាងឪរ៉ៃ ហើយគេចខ្លួនបាត់ទៅ។ លុះប្រយុទ្ធរូចហើយ នាងឪរ៉ៃក៏ខ្ជាក់លោកនេន ចេញពីពោះខ្លួនវិញ តែលោកនេន សុគតក្នុងពោះក្រពើបាត់ទៅហើយ។ ក្រពីនាងឪរ៉ៃកើត សេចក្ដីសោកស្ដាយ ខ្លាំងណាស់ នៅពេលប្រជាជន កំពុងធ្វើបុណ្យ រំលាយសពលោកនេន នាបឪរ៉ៃក៏វារឡើងដេកលើភ្នក់ភ្លើង ដែលកំពុងឆេះពេញអំណាច។ ពេលនោះ ភ្លើងក៏ឆេះក្រពើនាងឪរ៉ៃ រហូតដល់បាត់បង់ជីវិត នៅពេលនោះទៅ។
Posted by vannak
Posted on
undefined
undefined